រុស្ស៊ីប្រកាសថា អាមេរិកបានឆ្លងផុត«បន្ទាត់ក្រហមទាំងអស់»ដែលទីក្រុងមូស្គូបានកំណត់

ចែករំលែក៖

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Rossiya-24 TV ថា ទីក្រុងវ៉ាស៊ីនតោនបានឆ្លងផុត បន្ទាត់ក្រហមដែលរុស្ស៊ីបានកំណត់។ ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងពីការបំផ្លាញបំពង់បង្ហូរឧស្ម័ន North stream របស់រុស្ស៊ីផងដែរ។

លោក Anatoly Antonov បានបញ្ជាក់ទៀតថា «ខ្ញុំជឿជាក់ថា មិនមែនជាបុគ្គលឬអង្គការណាមួយនោះឡើយដែលបំផ្លាញបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី គឺជារដ្ឋាភិបាលតែម្តង ដែលបណ្តុះបណ្តាលអ្នកជំនាញក្នុងការបំផ្លាញ។
ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី កាន់តែអាក្រក់ទៅៗ ប៉ុន្តែភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងដើម្បីស្ថិរភាពយុទ្ធសាស្ត្រ ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានបញ្ជាក់ថា «ទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ។ ប៉ុន្តែខ្ញុំជឿជាក់ថា រុស្ស៊ីនិងអាមេរិកបន្តពិភាក្សាគ្នាដើម្បីរក្សាស្ថិរភាពនយោបាយ និងយុទ្ធសាស្ត្រ »។
លោក Anatoly Antonov បន្តទៀតថា មកទល់ពេលនេះ អាមេរិក នៅតែមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ហើយនៅតែបន្តដាក់គំនាបទៅលើរុស្ស៊ី ដោយបន្តដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូដដែល។
ប៉ុន្តែនៅពេលនេះ គណបក្សសាធារណរដ្ឋអាមេរិកបានប្រកាសថា នឹងឈប់ផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ប្រសិនបើខ្លួនទទួលបានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រងនៅក្នុងរដ្ឋសភាអាមេរិក ។ ចំណុចទាំងនោះហើយធ្វើឱ្យអ៊ុយក្រែនកាន់តែប្រឈមនឹងបញ្ហាជាច្រើនក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលការវាយប្រហារមកលើទីក្រុងធំៗរបស់អ៊ុយក្រែនកាន់តែខ្លាំងឡើង៕ ដោយធីរីណា

រូប​ថត​ :  Tass

...

រូប​ថត​:  Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print