បុរសម្នាក់ខូចចិត្ត ប្រពន្ធមិនរស់នៅជាមួយទៅធ្វើនៅភ្នំពេញបាត់ក៏ដាច់ចិត្តចង កធ្វើអត្តឃាតខ្លួនឯង

ចែករំលែក៖

ខេត្តប៉ៃលិន៖ សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២២ មានករណីប្រជាពលរដ្ឋម្នាក់ចង.ក.សម្លាប់ខ្លួន ធ្វើអត្ថឃាត នៅចំណុចផ្លូវទី២ ដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាកស្រុកបានបន្តថា សាកសព ដែលធ្វើអត្តឃាត
នោះមានឈ្មោះ​ ឃួន វណ្ណី ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​(កម្មករ) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បញ្ជាក់ : សពនេះពុំមែនជាអតីតយុទ្ធជនទេ។

បើតាមប្រភពព័ត៌មានពីប្អូនបង្កើត
របស់ជនរងគ្រោះបានបំភ្លឺថា សពបង មានអាការៈមិនស្រួលដោយ ខូចចិត្តក្នុងគ្រួសារ ប្រពន្ធ មិនរស់នៅជាមួយ កន្លះឆ្នាំ ដោយទៅធ្វេីការនៅភ្នំពេញបាត់ ជនរងគ្រោះក៏ខូចចិត្តព្យាយាមធ្វេីអត្តឃាត ០២ដង រួចមកហេីយតែមិនបានសម្រេច,ទីបញ្ចប់គឺបានសម្រេច។

សមត្តកិច្ចនគរបាលជំនាញនៃស្រុក សាលាក្រៅបានសន្និដ្ឋាននិងពិនិត្យជុំវិញកន្លែងកើតហេតុនិងសាក សព :ផ្នែកក្បាលពុំមានអ្វីគួរកត់សំគាល់ផ្នែក ក ពុំមានអ្វីគួរកត់សំគាល់ ផ្នែក​អវយវៈ​ ពុំមាន​អ្វី​គួរឲ្យ​កត់​សំគាល់​​សន្និដ្ឋាន​ តាម​ការ​ពិនិត្យ​ របស់​ជំនាញ​ សពពិតជាបានស្លាប់ដោយសារធ្វេីអត្តឃាត(ចង.ក) ពិតប្រាកដមែន។

...

សមត្តកិច្ចបន្តទៀតថា ក្រោយពីពិនិត្យចប់សព្វគ្រប់រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសា
ច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕
ដោយ,ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print