ភ្នំពេញ : ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៧,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,០៧% ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លង ខណៈឣ្នកជាសះស្បើយ ១៣នាក់ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយ ១៣នាក់និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លង
– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 137,979 នាក់
– អ្នកជាសះស្បើយ= 134,883 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ : សិលា