សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្តមានសម្តេច ត្រូវដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្តមានសម្តេច ត្រូវដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។ នេះជាថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវអោយគ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្តមានរបស់ខ្ញុំ ចាប់ផ្តើមទទួលបានអង្ករ លុយហើយនាំគ្នាធ្វើទៅ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់យើង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា៖ ដំបូងយើងគិតថាធម្មតា ប៉ុន្តែទឹកវាស្រកយឺត ដល់ទឹកស្រកយឺត វាត្រាំនៅហ្នឹងខូចស្រូវ ខូចដំណាំស្អីអស់ ត្រូវស្តាឡើងវិញ ! ការខ្វះខាតស្បៀង ក៏យើងត្រូវខិតខំដោះស្រាយ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីភាពសាមគ្គី និងមានសណ្តាប់ធ្នាប់ របស់គណបក្សប្រជាជន ដែលគ្មានបក្សនយោបាយណាអាចធ្វើបាននោះទេ។ សម្តេចបានបន្តថា គណបក្សខ្លះបានត្រឹមតែ ២ ឬ ៣ឆ្នាំ ចាប់ផ្តើមមានការបាក់បែកគ្នា។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យជួយសម្រួលជូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ក្នុងពេលដែលសម្តេចបន្តជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print