លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមបើកសម្ពោធកម្មវិធី Seoul Friendship festival នៅមុខសាលាក្រុងសេអ៊ូល

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ : នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២២ តុលា ឆ្នាំ២០២២ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមបើកសម្ពោធកម្មវិធី Seoul Friendship festival នៅមុខសាលាក្រុងសេអ៊ូល។

សូមបញ្ជាក់ថា, ក្នុងកម្មវិធីនេះ មានការដាក់តាំងពិព័រណផលិតផល វប្បធម៍ ទេសចរណ៍ និងម្ហូមអាហារប្រទេសជាច្រើន ក្នុងនោះក៏មានស្ដង់ពិព័រណវប្បធម៍កម្ពុជា ស្ដង់ម្ហូបអាហារ និងការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ 

កម្មវិធីនេះ នឹងធ្វើឡើងនៅរយៈពេល ២ថ្ងៃ (២២-២៣ ខែតុលា ឆ្នាំ២០២២) 

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមបើកសម្ពោធកម្មវិធី Seoul Friendship festival នៅមុខសាលាក្រុងសេអ៊ូល ដោយលើកឡើងថា,”តោះ ចូលរួមឱ្យបានច្រើនកុះករ” ។ 

លោកស្រីបានថ្លែងថា, សំលៀកបំពាក់ប្រពៃណីខ្មែរត្រូវបានដាក់បង្ហាញ និងអាចអាចសាកល្បងស្លៀកពាក់បានទាំងអស់គ្នា នៅក្នុងកម្មវិធីមិត្តភាពទីក្រុងសេអ៊ូល( Seoul Festival 2022)  ចូលរួមទាំងអស់គ្នា នៅសល់ស្អែក1ថ្ងៃទៀត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print