ភ្នំពេញៈ-ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជំនាញដើរលួច ( ឆក់ទរស័ព្ទដៃ) ត្រូវ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១៣និង១០នាទីរសៀល ត្រង់ចំណុចផ្លូវជាតិលេខ៥ក្រុមទី២ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ។
_ ជនរងគ្រោះឈ្មោះ ស្តត់ ម៉្មាលីសា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិចកាំង មានទីលំនៅ ផ្ទះ៩៣B ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរបុគ្គលិកអង្គការ។
_ ជនសង្ស័យ១ _ ឈ្មោះ ម៉ាត់ ហាណាហ្វី ភេទប្រុស អាយុ!២០ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ១៤១៦ ភូមិ២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន ។
២_ ឈ្មោះ លី ភេទប្រុសជនជាតិឥស្លាម អាយុ១៧ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន) ។
សំភារៈដកហូត
១_ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១X ០៤៤៩
២_ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន ពណ៌ ស ជារបស់ជនរងគ្រោះ( ប្រគល់ឲ្យជនរងគ្រោះវិញ)។
– លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះជិះពីរនាក់ប្តី ប្រពន្ធ បានជិះផាស្អាប់ចេញពីផ្ទះមិត្តភក្តិឆ្ពោះទៅផ្ទះនៅឯសង្កាត់បឹងកក់២ ។ លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះកំពុងកាន់ ប៉ុន្តែប្តីឃើញទាន់ស្ទុះចាប់ទាញបណ្តាលឲ្យជនសង្ស័យដួលម៉ូតូចាប់បានម្នាក់ ឯជនសង្ស័យម្នាក់ទៀតជាអ្នកបើកម៉ូតូ រត់គេចខ្លួនបាត់ ។
-ចំពោះមុខកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងតាមនីតិវិធី ។