បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវនឹងបុកឡាំប្រឺតាក្រឡាប់ផ្ងារជើងហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តមួយទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបាន ជ្រុលទៅបុកទម្លុះ របាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់៣កង់ រួចបន្តទៅបុកឡាំប្រឺតាក្រឡាប់ផ្ងារជើង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ ដែលចតនៅមុខផ្ទះរងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BS-3568 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលេខ៣៤២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវបានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ប៉ើងចំនួន៣កង់ រួចបន្តល្បឿនទៅបុកនឹងម៉ូតូឡាំប្រឺតា ពណ៌សពាក់ស្លាកលេខ កណ្តាល 1AE-5742 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ពីជើងមកត្បូងបណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តម៉ាកlexusGS300មួយគ្រឿងទៀត ដែលម្ចាស់ចតនៅខាងមុខផ្ទះ ចំពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយកើតភ្លាមម្ចាស់រថយន្តបង្ក បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូឡាំប្រឺត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print