លោក ហ៊ុនម៉ានី : អបអរសាទរ ខួបទី៣១ កិច្ចព្រមព្រៀង ស្តីពី សន្តិភាពនៅកម្ពុជា ២៣ តុលា ១៩៩១

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកនេះ បានបង្ហោះលើផេកផ្លូវការថា, ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរស្វែងរកសន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ។ ផ្តើមចេញពីជំនួបប្រវត្តិសាស្រ្តរបស់តួអង្គដ៏សំខាន់ ២ រូប គឺសម្តេចព្រះនរោត្តម សីហនុ និង សម្តេច ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដែលជាចាប់ផ្តើមក្នុងកិច្ចការដោះស្រាយវិបត្តិផ្ទៃក្នុងនៅកម្ពុជា ដែលឈានទៅដល់ការចុះហត្ថលេខាដោយភាគីជម្លោះទាំង៤ នៅទីក្រុងប៉ារីស។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចបំភ្លៃបាន។

លោក ហ៊ុនម៉ានី បានលើកឡើងថា, សន្តិភាពដែលយើងទទួលបាននាពេលបច្ចុប្បន្ន ត្រូវបានចំណាយការលះបង់ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពអង់អាច វៃឆ្លាត និងអត់ធ្មត់បំផុតរបស់ថ្នាក់ដឹកនាំកំពូលទើបយើងអាចដោះស្រាយបញ្ហានៅកម្ពុជាបាន ដោយឈរលើទស្សនៈ «បញ្ហារបស់ខ្មែរ ត្រូវដោះស្រាយដោយខ្មែរនឹងខ្មែរគ្នាឯង»៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print