គោលនយោបាយ ៥សំខាន់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា និង សន្តិភាពពេញលេញនៅកម្ពុជាបច្ចុប្បន្ន !

ចែករំលែក៖

ភ្នំពេញ : អបអរសាទរខួប​ ៣១​ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (២៣/១០/ ១៩៩១-២៣/១០/ ២០២២​ ​)​ ក្នុងនោះក៏លើកពីសារៈសំខាន់៥យ៉ាងដូចខាងក្រោម :

១.មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាដ៏តូច និងដ៏កំសត់មួយនេះ គ្រប់គ្រងដោយខ្មែរ៤ ភាគី រួមមាន: ភាគីរដ្ឋកម្ពុជា, ភាគីសីហនុនិយម, ភាគីសឺន សាននិយម និងភាគី ប៉ុល ពត ។
២.ដោយសារតែការព្យាយាម និងការចង់បានសុខសន្តិភាព ជូនជាតិ និងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន ទើបមានជំនួបជាលើកដំបូងរវាងអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលយើងហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន ) ។
៣.បន្តបន្ទាប់មកទៀត ក៏មានកិច្ចចរចារវាងសីហនុ-ហ៊ុន សែន លើកទី ២ នៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងទៀតដូចជាឥណ្តូណេស៊ី ថៃ និងជប៉ុន ជាដើម ។
៤.ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១​ និងការបោះឆ្នោតឆ្នាំ​ ១៩៩៣​ រៀបចំ​ដោយអង្គការសហប្រជាជាតិ ក៏ ដោយ​ កម្ពុជា​នៅតែមានការបែងចែកទឹកដី​ជាពីរ​ (​ តំបន់​ត្រួតត្រា​រដោយខ្មែរ​ក្រហម​ )​ ហើយសង្គ្រាម​នៅតែបន្ត​ដដែល ។
៥.តាមរយះនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សង្រ្គាមបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ហើយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។
អរគុណសន្តិភាព ! ជយោ! សម្តេចតេជោ ស្ថាបនិកសន្តិភាព ! ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print