ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី

ចែករំលែក៖

ភ្នំពេញ : ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០ កាលពីពេលថ្មីៗនេះ។

សូមគោរពជូន

ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

ឯកឧត្តម ប្រធានាធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ដែល ឯកឧត្តម ត្រូវបានមហាសន្និបាតលើកទី២០ បោះឆ្នោតគាំទ្រជា អគ្គលេខាធិការគណបក្សកុម្មុយនីស្ត ចិន សម្រាប់អាណត្តិថ្មីជាបន្តទៀត។

ឆ្លៀតឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមប្រសិទ្ធសព្ទសាធុការពរជូន ឯកឧត្តម អគ្គលេខាធិការ សូម

ទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងដឹកនាំគណបក្សកម្មុយនីស្តចិន ក៏ដូចជាការអភិវឌ្ឍប្រទេសចិនឱ្យ

កាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ខ្ញុំ សូមឧទ្ទិសឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេស រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង គណបក្សកុម្មុយនីស្តចិន រឹងរឹតតែរីកចម្រើន និងស្ថិតស្ថេរ ជាយូរអង្វែងតរៀងទៅ។ សូម ឯកឧត្តម អគ្គលេខាធិការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print