សម្ដេចតេជោ ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវរៀបចំគិតគូរអំពីការផលិតពូជស្រូវទុកសម្រាប់ត្រៀមបម្រុង

ចែករំលែក៖

ខេត្តបាត់ដំបង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវរៀបចំគិតគូរអំពីការផលិតពូជស្រូវ ដើម្បីត្រៀមទុកសម្រាប់ឆ្នាំខាងមុខៗបន្តទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១,៥២៨ គ្រួសារ ក្នុងខេត្ត បាត់ដំបង នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវពិភាក្សាជាមួយក្រុមការងាររបស់ខ្លួន និងក្រុមការងារក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំគិតគូរអំពីការផលិតពូជស្រូវ ពីព្រោះកាលពីឆ្នាំកន្លងៗទៅ នៅពេលដែលបញ្ចេញពូជស្រូវអស់ ត្រូវទិញពូជស្រូវទាំងនោះមកវិញ ហើយមិនប្រាកដថា ជាពូជសុទ្ធនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយខ្ញុំសុំយកឱកាសនេះ រំលឹកទៅដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងគួររកវិធីសាស្រ្ដ រករូបមន្ត​ណាមួយ ដែលសមស្រប សម្រាប់ការផលិតពូជស្រូវ ក៏ដូចជាពូជដំណាំ ជាពិសេសផ្ដោតទៅលើផលិតពូជស្រូវ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីពេលកន្លងមក នៅពេលដែលរាជរដ្ឋាភិបាល បញ្ចេញពូជស្រូវអស់ ត្រូវទិញពូជស្រូវទាំងនោះមកវិញ តែក៏មិនប្រាកដថា ជាពូជសុទ្ធនោះដែរ។ ដូច្នេះ ត្រូវគិតគូរអំពីការផលិតពូជស្រូវ ដែលចាប់ផ្ដើមពីការផ្ដួចផ្ដើមពីរាជរដ្ឋាភិបាល។

...

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ព្រោះថា យើងសព្វថ្ងៃនេះ ពេលដែលបញ្ចេញពូជអស់ យើងត្រូវទិញជាពូជយកមក មិនប្រាកដថា ពូជនោះវាសុទ្ធទេ អញ្ចឹងចាំបាច់យើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ យើងដកពិសោធន៍ហើយ ដូច្នេះចាំបាច់ត្រូវរៀបចំ ដើម្បីឲ្យមានការផលិតពូជស្រូវ ដោយចាប់ផ្ដើមពីគំនិតផ្ដួចផ្ដើមរបស់រដ្ឋ»៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print