ភ្នំពេញ : លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានអានលិខិតជូនពរពីកូនស្រីអាយុ១២ឆ្នាំរបស់ខ្ញុំគឺ លីណា ហើយបង្ហោះលើផេកផ្លូវការ
A Happy Birthday letter from my 12 years-old daughter, Lyna ។
លោកពុកជាទីស្រលាញ់!
២០. តុលានេះ គឺជាថ្ងៃដ៏ពិសេសរបស់លោកពុក តែដោយកូនដឹងថាលោកពុកប្រាកដជានឹងរវល់ជាមួយ ការងារ កូនសម្រេចចិត្តប្រគល់លិខិតមួយនេះជូនលោកពុកនៅថ្ងៃនេះតែម្តង។
ដំបូងបំផុត កូនសូមរៀបរាប់ជាមុនសិន ថាតើសម្រាប់កូន លោកពុកជាឪពុកបែបណា ឪពុកម្នាក់ដែល កំប្លែង ឪពុកម្នាក់ដែលតែងតែគាំទ្រកូន ឪពុកម្នាក់ដែលស្ម័គ្រចិត្តព្យាយាមកែតម្រូវ និងជួយកូនៗនៅពេលដែលពួក កូនមានកំហុសឆ្គង ឪពុកម្នាក់ដែលតែងតែបារម្ភនិងយកចិត្តទុកដាក់លើកូនៗ ឪពុកម្នាក់ដែលចេះសម្រុះសម្រួលកូនៗ កុំឱ្យកូនៗឈ្លោះប្រកែកគ្នា (កូនចង់និយាយដល់ពេលមួយដែលកូនបានឈ្លោះប្រកែកគ្នាជាមួយបងលក្ខណ៍ (វាជា រឿងមួយដ៏គួរឱ្យអស់សំណើច)) និងមានជាច្រើនទៀត…។
ចុះអ្នកផ្សេងគិតយ៉ាងណាវិញចំពោះលោកពុក? ត្រង់ចំណុចនេះ កូនជឿច្បាស់ណាស់ថា ពួកគាត់មើល ទៅលោកពុកថាជាមនុស្សមានសមត្ថភាពម្នាក់ដែលពោរពេញទៅដោយភាពជាអ្នកដឹកនាំ និងជាមនុស្សដែល មានផ្លូវកាយ និងផ្លូវចិត្តរឹងមាំ។ កូនក៏ដឹងផងដែរថា ប្រាកដជាមានមនុស្សមួយចំនួនដែលនឹងប្រឆាំងជាមួយលោក ពុក ទោះបីជាលោកពុកធ្វើអ្វីក៏ដោយ ក៏ប៉ុន្តែកូនចង់ឱ្យលោកពុកដឹងថាលោកពុកនៅតែមានមនុស្សដែលរង់ចាំគាំទ្រ លើកទឹកចិត្តលោកពុក ហើយបើទោះបីជាក្នុងកាលៈទេសៈមួយដែលមនុស្សគ្រប់គ្នាបែរខ្នងដាក់លោកពុកក៏ដោយ ក្រុមគ្រួសាររបស់លោកពុកនឹងឈរក្បែរលោកពុកជានិច្ច។
កូនសូមអរគុណលោកពុកចំពោះការដែលលោកពុកជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ និងមានក្តី ស្រលាញ់ចំពោះមនុស្សគ្រប់គ្នាទោះបីជាពួកគេបានប្រព្រឹត្តកំហុសឆ្គងយ៉ាងណាក៏ដោយ ព្រមទាំងជាមនុស្សម្នាក់ ដែលតស៊ូជំនះឧបសគ្គផ្សេងៗដើម្បីធានាថាកូនៗរបស់លោកពុកអាចរស់នៅបានស្រួល និងមានសេចក្តីសុខ។
កូនសូមបញ្ចប់លិខិតនេះ ដោយចង់ប្រាប់លោកពុកឱ្យបានដឹងថាគ្រប់គ្នានៅក្នុងគ្រួសារនេះស្រលាញ់លោក ពុកខ្លាំងណាស់ ដូចដែលអ្នកម៉ែតែងតែនិយាយដូច្នេះដែរ។ ហើយនេះគឺជាការពិត! អ្នកម៉ែ អូនសិទ្ធិ បងលក្ខណ៍ និង កូន នឹងនៅតែស្រលាញ់លោកពុកជាដរាប! ក្តីស្រលាញ់របស់ពួកយើងចំពោះលោកពុក គឺធំធេងជាងព្រះអាទិត្យទៅ ទៀត ហើយយើងគ្រប់គ្នាសុទ្ធតែដឹងហើយថាព្រះអាទិត្យធំអស្ចារ្យប៉ុណ្ណានោះ!
ដោយក្តីស្រលាញ់
លីណា (កូនស្រីរបស់លោកពុក)
ដោយ : សុខ ខេមរា