លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតី សិក្ខាសាលាស្តីពី «នីតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ»

ចែករំលែក៖

ខេត្តសៀមរាប : នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី សិក្ខាសាលាស្តីពី «នីតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារអេមព្រីសអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និង បង្កើនចំណេះដឹងស្តីពីគោលការណ៍ និងនីតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ សម្រាប់មន្រ្តីជំនាញមកពី ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង ២៥រាជធានី/ខេត្ត សរុបប្រមាណ១៤០នាក់។
លោកស្រី កិត្តិបណ្ឌិតរដ្ឋមន្រ្តីក៍បានលើកឡើងថា៖ ស្របតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានលើកឡើងថា ៖ បើមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ តែគ្មានថវិកាសំរាប់អនុវត្តនោះ យើងមិនអាចសំរេចបាននូវបំណងប្រាថ្នាដែលយើងរំពឹងចង់បាននោះឡើយ ។

ក្រសួងកិច្ចការនារីបានចូលរួមក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ ការអនុវត្តថវិកាកម្មវិធីតាំងពីឆ្នាំ២០០៥ និងបានឈានដល់ការអនុវត្តថវិកា កម្មវិធីពេញលេញ នៅឆ្នាំ ២០១៥ ដោយខិតខំធ្វើបណ្តើរ រៀនបណ្តើរ និងយកចិត្តទុកដាក់ អភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាស្នូល កំណត់ជោគជ័យ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ មកដល់បច្ចុប្បន្ន ក្រសួងកិច្ចការនារី មានអង្គភាពថវិកា ចំនួន៣៧ ក្នុងនោះមានអង្គភាពថវិកា ចំនួន១២ នៅថ្នាក់កណ្តាល និងអង្គភាពថវិកា ចំនួន ២៥ នៅថ្នាក់រាជធានី/ខេត្ត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print