ខ្សែបម្រើ Orlando Galo របស់ក្រុមជម្រើសជាតិកូស្តារីកាប្រឈមមុខនឹងការខកខានការប្រកួត World Cup បន្ទាប់ពី FIFA បានប្រកាសកាលពីថ្ងៃអាទិត្យថា គាត់ត្រូវបានព្យួរបណ្តោះអាសន្នសម្រាប់ការបំពានសារធាតុញៀន។
សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកូស្តារីកា (FCRF) បានប្រកាសកាលពីថ្ងៃសៅរ៍ថា Galo អាយុ ២២ឆ្នាំបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់បន្ទាប់ពីការធ្វើតេស្តចៃដន្យដែលបានធ្វើឡើងនៅក្នុងខែកញ្ញា។
អ្នកនាំពាក្យរបស់ FIFA បានប្រាប់រ៉យទ័រថា “FIFA អាចបញ្ជាក់បានថា យោងទៅតាមបទប្បញ្ញត្តិប្រឆាំងគ្រឿងញៀនរបស់ FIFA កីឡាករ Orlando Galo Calderon ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយនីតិវិធីត្រូវបានបើកការស៊ើបអង្កេតបន្ថែម“។
គួរបញ្ជាក់ថា ក្រុមកូស្តារីកាត្រូវចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្ឡួននៅថ្ងៃទី២៣ ខែវិច្ឆិកា ជាមួយក្រុមអេស្ប៉ាញ ៕(រូបភាព ៖ Reuters/CNA)
...