បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចសុីសLX470ដែលចតលើចំណីផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តឡិចស៊ីសមួយគ្រឿងដែលចតស្ងៀមលើចំណីផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូគៀបជាប់ជាមួយរថយន្តរងការខូចខាត កាលវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ឡិចស៊ីស LX470 ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2N -9091 ធ្វើដំណើរពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏អែបស្ដាំដៃឈប់លើចំណីផ្លូវដើម្បីចាក់ទឹកស្អំម៉ាសុីន តែពេលកំពុងតែចាក់ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូស៊ុយគីស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1E 9971 ស្របគ្នាមកពីក្រោយយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តឡិចសុីសពេញទំហឹង បណ្ដាលឲ្យម៉ូតូគៀបជាប់និងគូទរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបង្កបានហោះបោកក្បាលជាមួយកញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print