ក្រសួងបរិស្ថាន​ បង្ហាញ​ពីទឹកធ្លាក់រលៀបគុយ ស្ថិត​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ទឹកធ្លាក់រលៀបគុយ ស្ថិត​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្ភភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយ ១២០គីឡូ​ម៉ែត្រពីទីក្រុងភ្នំពេញ​។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទឹកធ្លាក់រលៀបគុយ​ ប្រជុំទៅដោយទឹកធ្លាក់ច្រើន នឹងមានសម្រស់ដ៏ល្អឯក​ ដែលអាចអោយអ្នកទេសចរណ៍ទទួលបានអារម្មណ៍ស្រស់ស្រាយ​ពីខ្យល់បរិសុទ្ធ​។

ទឹកធ្លាក់រលៀបគុយ​ ធ្វើដំណើរ​ពីភ្នំពេញ​ ដល់ភូមិកោះខ្ទុម​ ចំនួន១១០គីឡូ​ម៉ែត្រ​(ឡាន/ម៉ូតូ) ភូមិកោះខ្ទុម​ ដល់ទឹកធ្លាក់រលៀបគុយ ១០គម (ម៉ូតូ/ថ្មើរជើង)​។​ អ្នកទេសចរណ៍អាចបោះតង់​ ពិសារអាហារ​ ស្តាប់សម្លេងសត្វយំនាពេលរាត្រី​ ដោយសុខសុវត្ថិភាព។

សូមជម្រាបដែរថា​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញពីដើមខោសភ្នំ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

...

ដើមខោសភ្នំជាព្រឹក្សាកំពស់ ១២ម៉ែត្រ -១៨ម៉ែត្រដែលច្រើនដុះក្នុងព្រៃភ្នំដើមធំខ្ពស់ ហើយផ្លែវាជាចំណីរបស់សត្វព្រៃជាពិសេសសត្វខ្លាឃ្មុំចូលចិត្តស៊ីផ្លែខោសភ្នំ យើងក៍អាចយកផ្លែវាមកលីងធ្វើជាអាហារបាន៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print