ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ ០២នាក់ ព្រមទាំងដកហូតកាំភ្លេីងខ្លីចំនួន ០២ដើម ក្រោយមានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្រុងព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃចន្ទ ទី២៤ ខែតុលាម្សិលមិញនេះ នៅក្បែរអគារក្រុមហ៊ុនមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណី ផ្ទុះអាវុធជាច្រើនគ្រាប់នោះ ភ្លាមៗ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ប្រេីរយៈពេលជាង២ម៉ោង បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងដូចខាងក្រោម ៖
អាវុធខ្លីចំនួន ០២ដើម ៖
១-ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់
២-ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm)
-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
-ខ្នោះដៃ ០២គូរ
-ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
-ជញ្ជីងផ្លឹង ០១គ្រឿង
-សម្ភារផ្សេងៗមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃអង្គារទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីសាកសួរអនុវត្តតាមច្បាប់៕ដោយ៖សហការី