ភ្នំពេញ : សម រង្សី ចាត់ទុកខ្លួនឯងជាបញ្ញវន្តចេះដឹងដែលកំពុងរស់នៅក្នុងប្រទេសជឿនលឿនខ្ពង់ខ្ពស់។ ជាច្រើនលើកកន្លងមកហើយដែល សម រង្សី បានប្រមាថមើលងាយព្រះមហាក្សត្រកម្ពុជា ដែលប្រជារាស្រ្តខ្មែរគោរពស្រឡាញ់ចាត់ទុកជាជាទីសក្ការៈទូទាំងប្រទេស។ នេះជាការលើកឡើង របស់លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
លោករដ្ឋលេខាធិការ បានបន្តថា, ការប្រមាថរបស់ សម រង្សី មកលើព្រះមហាក្សត្រកម្ពុជា គឺបានបង្ហាញច្បាស់ថា បុគ្គលនេះ គឺជាជនពាល ពុំមានការចេះដឹង គ្មានសីលធម៌ និងគ្មានគុណធម៌ក្នុងខ្លួន មិនសមជាបញ្ញវន្ត ដែលបុគ្គលនេះតែងអួតខ្លួនថាជាអ្នកចេះដឹងរស់នៅបរទេសម្នាក់។ ពិតណាស់ ការប្រមាថមកលើអង្គព្រះមហាក្សត្រ គឺជាការប្រមាថមកលើប្រជាជាតិខ្មែរទាំងមូល។
រដ្ឋធម្មនុញ្ញនៃកម្ពុជាបានចែងច្បាស់ថា ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានជនទាំងឡាយណាប្រមាថបានឡើយ។
លោកលើកឡើងថា, ក្នុងនាមខ្ញុំជាបញ្ញវន្តជំនាន់ក្រោយ ខ្ញុំសូមថ្កោលទោសចំពោះទង្វើអគតិ វង្វេងជាតិសាសន៍របស់ ទណ្ឌិត សម រង្សី និងសូមស្នើសុំតុលាការផ្តន្ទារទោសជននេះអោយបានធ្ងន់បំផុតតាមបញ្ញត្តិច្បាប់ជាធរមាន ! ៕
ដោយ : សិលា