សមាគមសម្ពន្ធប្រជាជនដេីម្បីសន្តិភាពទូទាំងប្រទេស​ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសពីបទក្បត់ជាតិ សម រង្ស៉ី

ចែករំលែក៖

ភ្នំពេញ : ក្នុងនាមថ្នាក់ដឹកនាំ​ សមាជិក​ សមាជិការ​ សមាគមសម្ពន្ធប្រជាជនដេីម្បីសន្តិភាពទូទាំងប្រទេស​ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសពីបទក្បត់ជាតិ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ»។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ទណ្ឌិតជាប់ទោស ពីបទក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ។

យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការជាទីបំផុតចំពោះទណ្ឌិតជាប់ទោសពីបទក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print