លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន១០លើក ក្នុងគោលបំណងឱ្យខ្លឹមសារមានសង្គតិភាព ទៅនឹងបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ព្រមទាំងសមស្របតាមស្ថានភាពជាក់ស្តែង ធានាបាននូវនិរន្តភាពជាតិ និងធានាបាននូវកិច្ចដំណើរការជាប្រក្រតីរបស់ស្ថាប័នរដ្ឋសភា ព្រមទាំងស្របតាមគោលការណ៍បែងចែកអំណាចនយោបាយតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណ:កម្មការជំនាញ នៃរដ្ឋសភា និងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មការពិសេសចំពោះកិច្ច ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print