ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃអង្គារទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពល្អប្រសើរក៏ដោយ, បញ្ហាប្រឈមមួយចំនួន រួមមាន៖ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃអតិផរណាជាដើម បាន និងកំពុងបង្កនូវហានិភ័យថ្មី និង ផ្ដល់ផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលទាំងមូល ។ ស្ថិតក្នុងបរិការណ៍នេះ, ក្រោមស្មារតី បុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោល បំណងបន្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែល ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ជាក់ស្ដែង, កម្ពុជាបានចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពរឹងមាំ ដោយបានរក្សាអត្រាឆ្លងនៃជំងឺកូវីដ-១៩ ក្នុងកម្រិតអប្បបរមា។ ទន្ទឹមនេះ, ក្រោយពីប្រទេសកម្ពុជាបាន សម្រេចបើកពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗរួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានសន្ទុះងើបឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងខ្ពស់នៃការប្រើប្រាស់ និងការ នាំចេញ ។ ដោយឡែក, សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ ជាមួយនឹងបរិការណ៍បច្ចុប្បន្នដែលកំពុងនៅប្រឈមនឹងកត្តាហានិ ភ័យសង្គម-សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដែលបន្តផ្តល់ផលប៉ះពាល់ដល់និរន្តរភាពសម្រាប់ប្រតិបត្តិការជា ច្រើននៅក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ។
ក្នុងស្មារតីនេះ, ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យស្របតាម និន្នាការថ្មីៗ ជាពិសេសបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋា ភិបាលមានភាពចាំបាច់នៅក្នុងការដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ ។ ក្នុងន័យនេះ, ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមជូន វិស័យទេសចរណ៍ ដូចខាងក្រោម ៖
១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះ សណ្ឋាគារ ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអន ឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។
២. លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយ ដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ អាជីវកម្ម ទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាង យឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣ ។
៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺ កូវីដ-១៩ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកល ក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពល សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕ដោយ៖សហការី