សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំករណីឆក់ត្រីខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៏។

ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតនៅភូមិព្រៃចារ ឃុំខ្សែត្រស្រុកកំពង់រោទ៏។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា

បន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ភូមិព្រៃចារ  ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់និង

ក្រោមការយកចិត្តទុកដាក់ពីលោក ហែម សាមុត  អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានដាក់បញ្ជាផ្ទាល់ទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ។

ការចុះប្រតិបត្តិការនេះដឹកនាំលោក   ពេជ្រ   ថាវី   អធិការរងនគរបាលស្រុកកំពង់រោទិ៍  ចុះប្រតិបត្តិការដកហូតអំភ្លឺឆក់១០គ្រឿង និងណែនាំអ្នកដែលរកស៊ីខុសច្បាប់ចំនួន៧នាក់ នាក់ ដែលប្រកបមុខរបររកស៊ីឆក់ត្រីខុសច្បាប់ ។

ហើយសមត្ថកិច្ចបានចុះដល់មូលដ្ឋានភូមិព្រៃចារ ឃុំខ្សែត្រ ធ្វើការដកអំភ្លីឆក់ត្រីតាមខ្នងផ្ទះនិងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីជាលទ្ធផល

ដកហូតបានអំភ្លីឆក់និងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសសរុបបានធ្វើកិច្ចសន្យាអប់រំ ១៨នាក់។

បច្ចុប្បន្ន វត្ថុទាំងអស់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រ រងចាំថ្នាក់ដឹកនាំធ្វើការដុតបំផ្លាញចោលនាពេលខាងមុខ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print