រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ : រដ្ឋមន្ត្រីកសួងយុត្តិធម៌ ជម្រាបមក លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ អធិបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណី យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោង :

– មាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

– មាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា 

– មាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកព្រះរាជអាជ្ញា ជ្រាបថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ”។ សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពានមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”, បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម លោកព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់… និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន។ សូមលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print