គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យជាជនជាតិចិន ចំនួន០៦នាក់ ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។

សូមបញ្ជាក់ថា​ សមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

...

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print