និយាយគ្នាសុខៗនឹករឿងជំពាក់លុយ ក្មេងស្ទាវទាញដំបងវាយបុរសប៉ះកង់បែកក្បាល រត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងប៉ះកង់ម៉ូតូម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីត្រូវក្មេងស្ទាវវាយឲ្យរងរបួសបែកក្បាលហូរឈាមស្រោមខ្លួនខណៈអង្គុយនិយាយគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចរោងប៉ះកង់របស់គាត់តាមបណ្តោយផ្លូវជាតិ៤ កែងផ្លូវចូលអូរដឹមកប់ស្រូវ ស្ថិតភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះខាងលើមានឈ្មោះ ប៉ាច ហាច អាយុ ៥០ឆ្នាំ ស្នាក់នៅខ្ទមប៉ះកង់កន្លែងកើតហេតុ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់និងជនដៃដល់អង្គុយនិយាយាគ្នានៅកន្លែងប៉ះកង់ និយាយចុះនិយាយឡើង ឈានចូលដល់រឿងដែលជនដៃដល់ជំពាក់លុយ រហូតដល់ប្រកែកគ្នាទៅមកឈានដល់ប្រើអំពើហិង្សា តែដោយគាត់ជាមនុស្សចាស់គ្មានកម្លាំងតបតនិងជនដៃដល់ជាក្មេងពេញកម្លាំង ទើបជនដៃដល់បានដំបងឈើជ្រុងមកសំពងក្បាលគាត់ជាច្រើនបណ្តាលឲ្យបែកក្បាលហូរឈាម ស្រោចពេញមុខខ្លួន។

បន្ទាប់ពីកើតហេតុជនដៃដល់បានរត់បាត់ស្រមោល ទើបរូបគាត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៍ ប៉ុន្តែដល់ពេលមកដល់ដោយឃើញសភាពរបួសរបស់គាត់ធ្ងន់ ទើកលោកមេប៉ុស្តិ៍ឲ្យកូនចៅដឹកបុរសរងគ្រោះទៅគ្លីនិកឯកជនក្បែរប៉ុស្តិ៍ តែដោយរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ និងចាំស្អែកចាំមកដាក់ពាក្យបណ្តឹង៕

ជនរងគ្រោះ១

ជនរងគ្រោះ២

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print