អតីតកម្លាំងទាហាន និងកម្លាំងទាហានពិសេសរបស់អាហ្វហ្គានីស្ថាន កំពុងតែចូលរួមយុទ្ធនាការយោធាពិសេស ជួយរុស្ស៊ីយកប្រៀបនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
តាមសារព័ត៌មាន The Drive បានផ្សាយថា អតីតកម្លាំងមេបញ្ជាការកម្លាំងទាហានពិសេសរបស់អាហ្វហ្គានីស្ថាន (SOF) លោក Haibatullah Alizai បានបញ្ជាក់ថា មានអតីតទាហានពិសេសរបស់អាហ្វហ្គានីស្ថាន បានចូលរួមជាមួយរុស្ស៊ីក្នុងសង្គ្រាមពិសេសនៅអ៊ុយក្រែន។
លោក Haibatullah Alizai គឺជាមេបញ្ជាការកងកម្លាំងSOF មុនពេលក្រុមតាលីបង់ដណ្តើមសិទ្ធិគ្រប់គ្រង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីខែសីហាឆ្នាំ២០២១។ ក្នុងពេលនោះ កម្លាំងទាហាន៤ម៉ឺននាក់ បានបំបែកជួរ ហើយមានទាហាន៥០០០នាក់ជម្លៀសខ្លួនទៅកាន់ប្រទេសជិតខាង ខ្លាចត្រូវក្រុមតាលីបង់ចាប់ខ្លួន។ អតីតកម្លាំងទាហានទំាងនោះត្រូវបានកោះហៅជួបជុំគ្នាដើម្បីចូលរួមក្នុងសង្គ្រាមពិសេសនៅអ៊ុយក្រែន។
លោកHaibatullah Alizai បានបញ្ជាក់ទៀតថា «ខ្ញុំមិនដឹងច្បាស់ថាមានអតីតទាហាន SOF ប៉ុន្មាននាក់ មានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។ ប៉ុន្តែទាហាទាំងនោះនឹងជួយដល់រុស្ស៊ីយកប្រៀបទៅលើអ៊ុយក្រែន និងប្រទេសលោកខាងលិច ដោយទាហានទាំងនោះមានបទពិសោធខ្ពស់ក្នុងសមរភូមិ៕
រូបថត : AP