ភ្នំពេញ : យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទណ្ឌិតក្បត់ជាតិ៣ ជំនាន់ សម រង្ស៊ី ដែលបានប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប។
សេចក្តីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ៣ ជំនាន់ សម រង្សី ដែលបន្តប្រមាថព្រះមហាក្សត យ៉ាងធ្ងន់ធ្ងរបំផុត
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទណ្ឌិតក្បត់ជាតិ៣ ជំនាន់ សម រង្ស៊ី ដែលបានប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប។
ទង្វើទុច្ចរិតរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះបហាក្សត្រ ព្រះប្រមុខរដ្ឋ និងជាអគ្គមហារដ្ឋបុរសស្នេហាជាតិដ៏ឧត្តុង្គឧត្តខ្ពង់ខ្ពស់ គឺជាទោសពុំ អាចលើកលែងបាន និងបានរំលោភលើមាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណាមករំលោភបំពានបានឡើយ” ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគំនិតដ៏អាក្រក់ និងគ្មាន សីលធម៌របស់ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់ វិធានការតាមផ្លូវច្បាប់ ឲ្យបានម៉ឹងម៉ាត់ជាទីបំផុតលើទណ្ឌិតរូបនេះ ព្រមទាំងបក្សពួក ដែលបានប្រមាថ ដ៏ធ្ងន់ធ្ងរបំផុតលើ អង្គព្រះមហាក្សត្រនៃយើងគ្រប់ៗរូប ដោយមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង ទេសចរណ៍ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋបន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការការលប់បំបាត់ចោលមនោគមវិជ្ជ នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ៣ ជំនាន់ សម រង្ស៊ី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ៕
ដោយ : សិលា