អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីធំៗក្នុងមូលដ្ឋានដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសម្រាប់ធ្នាប់តាមមហាវិថីធំៗដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងរក្សាបរិស្ថានអនាម័យ កាត់បន្ថយការកក់ស្ទះចរាចរណ៍និងលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។

ក្រោយមានបទបញ្ជារបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដាក់ផែនការឲ្យអាជ្ញាធរទាំង ១៤ ខណ្ឌឲ្យចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរំដោះចិញ្ចើមផ្លូវ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីធំៗនៅក្នុងមូលដ្ឋានរួមមានមហាវិថីសហព័ទ្ធរុស្ស៊ី មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីមុន្នីរ៉េត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២២ នេះលោកទាវសំអឿនអភិបាលរងនៃខណៈអភិបាលខណ្ឌលគោកបានដឹកនាំកម្លាំងខណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់តាមមហាវិថីធំៗនៅក្នុងមូលដ្ឋានដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកសម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះផងដែរ លោក ទាវ សំអឿន បានឲ្យដឹងថាការងារនេះកម្លាំងសម្រាប់ធ្នាប់ខណ្ឌចុះធ្វើជាប្រចាំដើម្បីរក្សាសណ្ដាប់ធ្នាប់នៅតាមដងផ្លូវតូចធំនៅក្នុងមូលដ្ឋានខណ្ឌទួលគោកទាំងមូល។អាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំសណ្ដាប់ធ្នាប់គឺបងប្អូនអាជីវករបានចូលរួមសហការជាមួយអាជ្ញាធរបានភាគច្រើន នៅឡើយតែមួយភាគតូចប៉ុណ្ណោះដែលមិនសហការជាមួយអាជ្ញាធរ ដូច្នេះអាជ្ញាធរបន្តធ្វើការអប់រំណែនាំក្នុងករណីនៅតែមិនចូលរួមសហការអាជ្ញាធរនិងចាត់ការតាមនីតិវិធី។

...

កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print