ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple ដោយមានប្រព័ន្ធទូរស័ព្ទ iPhone , iPad …បានរកប្រាក់ចំណូលកើនឡើងពីការលក់ផលិតផលរបស់ខ្លួន។
នៅក្នុងត្រីមាសទី៣ឆ្នាំ២០២២ ប្រាក់ចំណូល ក្នុងវិស័យ iPhone មានរហូតដល់ទៅ ៤២,៦៣ពាន់លានដុល្លារ កើនឡើង ៩,៦៧% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នា ក្នុងឆ្នាំ ២០២១ ប៉ុន្តែនៅទាបជាងគម្រោងគ្រោងទុក។
ផលិតផលដែលលក់ ដាច់ជាងគេ គឺ Macbook បាននាំប្រាក់ចំណូលដល់ Apple រហូតដល់ជាង ១១,៥ពាន់លានដុល្លារ កើនឡើងជាង ២៥% បើប្រៀបធៀប នឹងឆ្នាំ ២០២១។ ប្រាក់ចំណូលរបស់ iPad មាន ៧,១៧ ពាន់លានដុល្លារ ថយចុះ១៣% …។
អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Apple លោក Luca Maestri បានបញ្ជាក់ថា ប្រាក់ចំណូលក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ និងកើនឡើង ៨,១% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២១៕
...
រូបថត : TTXVN-VNA