រថយន្តកាមរីស៊េរីឆ្នាំ២០២០​ បេីកបុកបង្គោលភ្លេីងថ្មដ៏ធំ​បណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងផ្នែកខាងមុខ​ រីឯតៃកុងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តកាមរីស៊េរីឆ្នាំ២០២០​យ៉ាងលឿន​ជ្រុលទៅបុកបង្គោលភ្លើងថ្មដ៏ធំមួយដេីម​បណ្ដាលឱ្យខ្ទេចរថយន្តមួយចំហៀងខាងមុខនិងអ្នកបើករងរបួសធ្ងន់​ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តម៉ាក​ Toyota Camry ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BF-9156 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៧១​ពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបុកបង្គោលភ្លេីងថ្មដ៏ធំមួយដេីម​ បណ្ដាលឱ្យរថយន្តខ្ទាតមកកណ្ដាលផ្លូវរងការខូចខាតពីមុខផ្នែកខាងស្ដាំយ៉ាងដំណំ​ និងធ្វេីឱ្យបុរសម្នាក់ដែលជាតៃកុងរថយន្តរងរបួសធ្ងន់​ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ​ ។
​      ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ចុះមកធ្វេីការវាស់វែង​ និងប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print