រុស្ស៊ីបញ្ចប់ការជ្រើសរើសទាហានបន្ថែម ៣សែននាក់

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា បានបញ្ចប់ការជ្រើសរើសទាហានបន្ថែម៣សែននាក់ដើម្បីបំពេញតម្រូវការខ្វះខាតកងកម្លាំង ក្នុងពេលរុស្ស៊ីកំពុងតែធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។

លោក Sergei Shoigu បានបញ្ជាក់ថា «ភារកិច្ច ជ្រើសរើសទាហានបន្ថែម ៣សែននាក់បានបញ្ចប់ ហើយមកទល់ពេលនេះមិនទានមានតម្រូវការបន្ថែមណាមួយនោះឡើយ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ មានទាហាន៨២ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់សមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ចំណែកទាហាន ២១៨ពាន់នាក់ នៅតែបន្តហ្វឹកហាត់បន្ថែមទៀត។ អាយុមធ្យមដែលអាចចូលបម្រើក្នុងជួកងទ័ពលើកនេះគឺ៣៥ឆ្នាំ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា រុស្ស៊ីនឹងទទួលយកតែកម្លាំងទាហានស្ម័គចិត្តតែប៉ុណ្ណោះ។ ជាមួយនិងការជ្រើសរើសបន្ថែមខាងលើ រុស្ស៊ីនឹងមានកម្លាំងទាហានគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមនៅក្រៅប្រទេស៕

...

រូប​ថត​ :​ plo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print