លោក ហ៊ុនម៉ានី : «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»

ចែករំលែក៖

ខេត្តសៀមរាប : ក្រោមកិច្ចសហការ និងគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានសម្រេចគោលដៅ និងបញ្ចប់នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅលើទឹកដីដ៏ប្រសិទ្ធខេត្តសៀមរាប។ នេះជាការថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៣០ ខែតុលា នេះ។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា, ខ្ញុំសូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកម្មរត់ដើម្បីស្វែងរកថវិកាមនុស្សធម៌បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ដោយចំណាយរយៈពេលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ ក្នុងបេសកកម្មនេះ កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានទទួលថវិកាជាង ១៥០ លាន រៀល គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។

លោកថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ ស.ស.យ.ក. ខ្ញុំសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានដែលបានសហការគាំទ្រដល់ក្រុមការងាររបស់លោក សាយ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនមិនថាតិចក្ដី ច្រើនក្ដី ដើម្បីគាំទ្រដល់ការងារមនុស្សធម៌ និងជួយដល់កុមារកម្ពុជាដែលកំពុងទទួលព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារអង្គរ។ ការចូលរួមទាំងអស់នេះ បានបង្ហាញពីការផ្ដល់ឱកាស និងជួយគាំទ្ររបស់ស.ស.យ.ក. ដល់យុវជនជំនាន់ក្រោយដែលមានឆន្ទៈក្នុងការចូលរួមលះបង់ត្រលប់ទៅកាន់សង្គមជាតិរបស់ខ្លួន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print