ទូកជ័យលាភីលេខ១ ប្រណាំងនៅទន្លេវ៉ៃគោឆ្នាំ ២០២២នេះ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តស្វាយរៀង÷នៅថ្ងៃ៣០​ ខែតុលា​ ឆ្នាំ២០២២នេះ​ ជាថ្ងៃផ្តាច់ព្រ័ត្រនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ នៅទន្លេវ៉ៃគោ​ ក្រុង- ខេត្តស្វាយរៀង ក្រោមអធិបតី ភាពលោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀងលោកជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ម៉ែន វិបុល អភិ បាលខេត្ត និងអភិបាលខេត្តព្រះវិហារ,កំពង់ចាម​, បន្ទាយមានជ័យ​ និងកំពង់ឆ្នាំងនិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត​ និងប្រតិភូខេត្តតៃនិញ​ ខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋចូលរួមច្រេីនកុះករប្រកបដោយទិដ្ឋភាពសប្បាយរីកាយ ។ 

សូមជម្រាបជូនថា​ សម្រាប់ជ័យលាភីទូកដែលទទួលបានពានររង្វាន់នៅថ្ងៃនេះរួមមាន៖​ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ,ចំណាត់ថ្នាក់លេខ២ ទូក ឈ្មោះ ពពោធិ៍ធំតេជោសែនជ័យ មកពីវត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ​ ព្រះវិហារសែនជ័យបារមីភ្នំត្បែង​ មកពី​ កងរាជអាវុធហត្ថខេត្តព្រះវិហារ ។ 

ផែនទី២​ ​ចំណាត់ថ្នាក់លេខ ១​ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ​ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ​ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ ៣​ ទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ​ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។ ដោយ ឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស​ ចំណាត់ថ្នាក់លេខ ១ទូក ឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ​ មកពីខេត្តបន្ទាយមានជ័យ​ ,​ ចំណាត់ថ្នាក់លេខ២​ ទូកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ​,​ ចំណាត់ថ្នាក់លេខ៣ ទូក ឈ្មោះ សាធារណៈការសែនជ័យបារមីព្រះវិស្ណុ មកពីមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តស្វាយរៀង​។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល មកពីសាលាស្រុករមាសហែក ។

...

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា​១៥លានរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល​ចំណាត់ថ្នាក់លេខ២​ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣​ ទទួលបានថវិកា១លានរៀល ។  ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print