ភ្នំពេញ : រន្ធត់ណាស់ ! ជីវិតសត្វលោកពិតជាមិនទៀងឡើយ មួយពព្រិចភ្នែកសោះ គូស្នេហ៍១គូរទើបនឹងស្រឡាញ់គ្នា ត្រូវមច្ចុរាជតាមដងផ្លូវឆក់យកជីវិតខាងស្រី ហើយ ខាងប្រុសរួចផុតពីសេចក្តីស្លាប់ ខណៈទើបលួចប្រតិព័ទ្ធស្រឡាញ់គ្នា បានត្រឹម១០ ថ្ងៃ ក៏ចំណាយពេលវេលាដឹកដើរលេងជុំគ្នា ដើម្បីកម្សាន្តលំហែកាយ តែជួបគ្រោះចង្រៃ ឡានបុកស្លាប់យ៉ាងអណោចអធ័ម ។
សូមបញ្ជាក់ថា, ហេតុការណ៍ដ៏សង្វេគនេះ កើតឡើងកាលពីវេលាម៉ោង១និង៤០ នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមបញ្ជាក់ថា, ៖ សាច់ញាតិនិងក្រុមគ្រួសារបានមកទទួលយកសពរបស់នារីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយ ! ក្រោយជិះម៉ូតូដើរលេងជាមួយបុរសជាសង្សារទើបស្គាល់បាន ១០ ថ្ងៃ ។ ចេញដំណើរបានពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកទឹកកកក្រុមហ៊ុន EVA អុីវ៉ា បានបើកឆ្លងផ្លូវបុកនិងកិន បណ្ដាលឱ្យនារីជាសង្សាតស្លាប់។ចំណែកបុរសជាសង្សារងរបួសស្រាល។
ជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ក្នុងរបាយការណ៍ថាមានឈ្មោះអ្វីនៅឡើយទេ។ បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ រីឯអ្នកបើកបរ ត្រូវរត់គេចខ្លួន ៕
ដោយ : សិលា