ក្រុមកាំភ្លើងធំ Arsenal បានវាយបកវិញពីការចាញ់ក្រុម PSV Eindhoven ក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ដោយការវិលទៅកាន់កំពូលតារាង Premier League ជាមួយនឹងការទទួលជ័យជម្នះយ៉ាងអស្ចារ្យលើក្រុមភ្ញៀវNottingham Forest ក្នុងលទ្ធផល៥ទល់០។
កីឡាករ Gabriel Martinelli បានរកគ្រាប់បាល់នាំមុខឲ្យក្រុមកាំភ្លើងធំក្នុងតង់ទី១ នាទីទី៥ មុនពេល Bukayo Saka របស់អង់គ្លេស ដែលជាអ្នកបង្កើតឱកាសបើកឆាកត្រូវបានបង្ខំឱ្យចេញដោយរបួស។
កីឡាករ Reiss Nelson ដែលជាអ្នកជំនួស Saka បានរកគ្រាប់បាល់នាំមុខបន្ថែមទៀតនៅតង់ទី២ ដោយរកបាន២គ្រាប់ក្នុងរយៈពេល៤នាទីបន្ទាប់ពីការចាប់ផ្តើមឡើងវិញជាមួយនឹងគ្រាប់បាល់ដំបូងរបស់ Arsenal ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ គឺរកបាននៅនាទីទី៤៩ និងនាទីទី៥២។
គ្រាប់បាល់របស់កីឡាករ Thomas Partey និង១គ្រាប់ទៀតរកបានដោយកីឡាករ Martin Odegaard បានបន្ថែមភាពអស្ចារ្យដល់តារាងពិន្ទុ ខណៈដែល Arsenal បានស្ដារការនាំមុខ២ពិន្ទុរបស់ពួកគេលើក្រុម Manchester City នៅលើកំពូលតារាង ខណៈដែលក្រុម Nottingham នៅតែបាតតារាងបន្ទាប់ពីការបរាជ័យជាលើកទី៨នៃរដូវកាលនេះ។
ដោយឡែកគ្រាប់បាល់ទី១០០របស់ក្រុមបិសាចក្រហម Manchester United ដែលរកបានដោយខ្សែប្រយុទ្ធ Marcus Rashford គឺគ្រប់គ្រាន់ដើម្បីផ្តួលក្រុមភ្ញៀវ West Ham និងផ្តល់កិត្តិយសដល់ខួបពិសេស៨៥ឆ្នាំសម្រាប់ក្លិបនៅ Old Trafford មួយនេះ។
ឆ្លងកាត់ការប្រកួតចំនួន៤,១៦៣ជាប់ៗគ្នាចាប់តាំងពីឆ្នាំ១៩៣៧មក ក្លិបបិសាចក្រហមមានកីឡាករម្នាក់ដែលបានមកតាមរយៈកម្មវិធីអភិវឌ្ឍន៍យុវជនរបស់ពួកគេទាំងក្នុងជម្រើសដំបូងរបស់ពួកគេ និងនៅលើកីឡាករបម្រុង។ Rashford គឺជាកីឡាករថ្នាល់យុវជនហើយគឺជាកីឡាករអង់គ្លេសដែលបានស៊ុតបញ្ចូលទីឈ្នះទល់នឹងក្រុម West Ham ដែលមានការប្តេជ្ញាចិត្តនៅ Old Trafford ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានតែតបាល់តែតបញ្ចូលទីយ៉ាងល្អក្នុងនាទីទី៣៨ បន្ទាប់ពីខ្សែបម្រើ Christian Eriksen បានស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យដែលធ្វើឱ្យ Rashford ក្លាយជាកីឡាករទី២២របស់ United ដែលឈានដល់១០០គ្រាប់។
ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ស្ថិតក្នុងបញ្ជីជម្រើស១១នាក់នោះដែរ ប៉ុន្តែដោយសាររបួសរបស់ Antony កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានខកខានឱកាសដ៏ល្អមួយក្នុងតង់ទីពីរ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនឱ្យរត់ចូលទៅក្នុងតំបន់ពិន័យដោយRashford ។
នៅក្នុងការបញ្ចប់ដ៏គួរឱ្យរំភើបមួយ អ្នកចាំទី David de Gea បានធ្វើការសង្គ្រោះដ៏អស្ចារ្យពីការស៊ុតរបស់ Michail Antonio និងKurt Zouma និងពីការប៉ុនប៉ងស៊ុតរបស់ខ្សែបម្រើ Declan Rice ។
លទ្ធផលនេះគឺគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងការបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៨ប្រកួត និងឈរនៅលេខ៥ក្នុងតារាង ខណៈដែលភាពមិនស៊ីសង្វាក់គ្នារបស់ West Ham ធ្វើឱ្យពួកគេឈរនៅលេខ១៣ដែលមានត្រឹមតែ៣ពិន្ទុពីលើក្រុមស្ថិតនៅតំបន់កាត់ចោល ៕ (រូបភាព ៖ BBC Sport)