សម្តេចតេជោ ហ៊ុនសែន : យុវជនកម្ពជាមានសំណាងក្នុងពេលដែលប្រទេសមានសន្ដិភាពដូចបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេ បានថ្លែងថា, យុវជនកម្ពជាមានសំណាងក្នុងពេលដែលប្រទេសមានសន្ដិភាពដូចបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា ហេតុដោយសារកម្ពុជាមានសន្តិភាពដូចបច្ចុប្បន្ននេះទើបធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ខ្លួន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការសិក្សារៀនសូត្រ។ សម្ដេចតេជោ ក៏បានរម្លឹកទៅកាន់សម័យសង្គ្រាមដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងបានបង្ហាញនូវទិដ្ឋភាពបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សម្ដេចនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺលែនស្គី ផងដែរនៅរសៀលម៉ោង៤ ថ្ងៃទី០១ ខែវិច្ឆិកានេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាថ្ងៃជ័យជម្នះ ៧មករា មិនមែនជាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែជាជ័យជំនះរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីរបបប្រល័យពូជសាសន៍។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ជ័យជំនះដែលបានមកនេះគឺបានជួយប្រជាពលរដ្ឋកម្ពុជាពីការសម្លាប់ដោយខ្មែរក្រហម។ សម្ដេចលើកឡើងថា បើសិនជាយឺតពេលតែ ៣ខែទៀត ប្រជាពលរដ្ឋខ្មែរប្រាកដជាស្លាប់កាន់តែច្រើន។

ដោយសារតែមិនអាចបន្តមើល ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយបនប្រល័យពូជសាសន៍ខ្មែរក្រហម សម្ដេចតេជោ បានភៀសខ្លួនទៅបទេសប្រទេសវៀតណាមដើម្បីស្នើសុំជំនួយវ៉ៃផ្ដួលរំលំរបបខ្មែរក្រហមរហូតដល់ទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះនេះហើយដែលជួយសង្គ្រោះពលរដ្ឋកម្ពុជាពីការសម្លាប់ និងធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍន៍ខ្លួននិងមានសន្តិភាពដូចបច្ចុប្បន្ន៕

...

ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print