នៅថ្ងៃទី៣១ ខែតុលា កូរ៉េខាងជើង បានស្នើអាមេរិកនិងកូរ៉េខាងត្បូងផ្អាករាល់សកម្មភាពធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំ ព្រោះចាត់ទុកថានោះជាសកម្មភាពឌឺដង អាចឈានដល់ការតបតវិញពីទីក្រុងព្យុងយ៉ាង ។
រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា ស្ថានភាពនៅឧបទ្វីបកូរ៉េនិងតំបន់ជុំវិញឈានដល់ដំណាក់កាលប្រឈមមុខតានតឹងដាក់គ្នាដើម្បីពង្រឹងអំណាចតាមរយៈសកម្មភាពយោធាអត់ឈប់ឈររវាងអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង។
នៅថ្ងៃទី៣១ខែតុលា យន្តហោះអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅលើដែនអាកាស ដោយមានយន្តហោះចម្បាំងរាប់រយគ្រឿងចូលរួម និងមានយុទ្ធសាស្ត្រវាយប្រហារ ២៤ម៉ោង ។ សមយុទ្ធនោះមានរយៈពេលដល់ទៅ១សប្តាហ៍ ហើយកូរ៉េខាងជើងបានចាត់ទុកថាជាសកម្មភាពប៉ុនប៉ងឈ្លានពាន។
សមយុទ្ធខាងលើមានឈ្មោះថា Vigilant Storm អូសបន្លាយដល់ថ្ងៃទី៤ខែវិច្ឆិកា ដោយមានយន្តហោះចម្បាំង ២៤០គ្រឿងចូលរួម៕ ដោយធីរីណា
រូបថត: KCNA