រយៈពេល​២ថ្ងៃ​! កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស​ ៣នាក់ ករណីជួញដូរគ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្នុងរយៈពេល​២ថ្ងៃ​ គឺចាប់ពីថ្ងៃទី៣០ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាល​ជំនាញ​ប្រឆាំងគ្រឿងញៀន​ បានចុះស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​មនុស្សចំនួន​ ០៣នាក់​ រួម​និង​គ្រឿង​ញៀន​ជាក់ស្ដែង​។

របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ សុខជា ឧត្តម ហៅ វៀត ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជាមុខសញ្ញាមានដីកាដោះលែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី​២-ឈ្មោះ មិត្ត គីមស្រ៊ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងកកោះ ឃុំអូរអង្គុញ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ និងទី៣-ឈ្មោះ ម៉ាន អែល ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិអូស្ងួត ឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភព​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការឯកភាពពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងព្រះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋានៈស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ ។

ចំណែក​វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង និងប្រាក់ញុះញង់ចំនួន ១០០.០០០(ដប់ម៉ឺនរៀល) ។

...

បច្ចុប្បន្នជនសង្ស័យ​ទាំង​៣នាក់​រួមជាមួយវត្ថុតាង​ នៅព្រឹកថ្ងៃអង្គារទី​០១​ ខែវិច្ឆិកា​នេះ​ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print