មន្ត្រីរដ្ឋបាលព្រៃឈើ និងកម្លាំងសហគម ន៍ព្រៃឈើចុះទប់ស្កាត់ការឈូសឆាយដីព្រៃភ្នំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត និងមន្រ្តីសហគមន៍ព្រៃឈើភូមិថ្មី សហការចុះទប់ស្កាត់ការឈូសឆាយរុករានទន្រ្ទៀនដីព្រៃ និងព្រៃភ្នំសហគមន៍ធ្វើជាកម្មសិល្ធ ។

ករណីមន្ត្រីជំនាញ និងកម្លាំងសហគមន៍ព្រៃឈើ សហការចុះទប់ស្កាត់ការឈូសឆាយរំលោភធ្វើជាកម្មសិទ្ធនេះ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចជើងភ្នំត្រង៉ិល(សហគមន៍ព្រៃឈើសាមគ្គីភូមិថ្មីបាមីភ្នំភ្នក))ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

...

លោក ស៊ុំ ពក នាយសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត ដែលបានចុះដល់កន្លែងធ្វើសកម្មមភាពផ្ទាល់ ដើម្បីត្រួតពិនិត្យជាក់ស្ដែងនោះបានឲ្យដឹងថា ម្ចាស់ដីបានជួលត្រាក់ទ័រចំនួន២គ្រឿងមកឈូស និងភ្ជូរដីរបស់គាត់ ប៉ុន្តែបើពិនិត្យជាក់ស្ដែងឃើញថា ការឈូស និងភ្ជូរដីនេះបានរំលោភចូលចំណីដីព្រៃភ្នំសហគមន៍មួយចំនួនធំទៅហើយ ប៉ុន្តែលោកបានឆ្លងយោបល់ជាមួយគណៈកម្មការថ្នាក់ឃុំ បានគូសកំណត់ឲ្យគាត់ធ្វើបន្តដោយមិនរំលោភព្រៃភ្នំនោះទេ ហើយក៍ពុំបានធ្វើកំណត់ហេតុលាយលក់ជាអក្សអ្វីនោះដែរ ។
ដោយឡែកៈ បើយោងប្រភពរបាយការណ៍ពីប្រជាពលរដ្ខនៅតំបន់នោះ គេសង្កេតឃើញជាក់ស្ដែងបានឈូសឆាយរុករានទន្រ្ទៀន និងបោះបង្គោលហ៊ុំព័ទ្ធយកដីព្រៃភ្នំសហគមន៍យ៉ាងគរឃ្លើន ដូចជាពុំសូវទប់ស្កាត់បាននោះទេ ដូច្នេះករណីឈូសព្រៃ និងភ្ជួររំលោភចូលដីព្រៃភ្នំសហគមន៍ព្រៃឈើនេះ ថាតើគេបន្តធ្វើសកម្មភាពបែបណាទៀត ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print