បោះឆ្នោតអ៉ីស្រាអែល៖ ភាពជាប់គាំងនយោបាយនៅមិនទាន់មានសញ្ញាបញ្ចប់

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា បក្សដែលគាំទ្រអតីតនាយករដ្ឋមន្ត្រី Netanyahu គឺទទួលបាន៦០កៅអីក្នុងបក្សនីមួយៗ ដូចដែលការបោះឆ្នោតកាលពី៤លើកកន្លងមក។ ទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា វិវាទនយោបាយនៅក្នុងប្រទេសនេះមិនមានសញ្ញាបញ្ចប់នៅឡើយទេ ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា នៅថ្ងៃទី ១ខែវិច្ឆិកា ប្រជាជនអ៉ីស្រាអែលបាននាំគ្នា ទៅបោះឆ្នោតសកលជាថ្មីម្តងទៀត ដែលវាគឺជាលើកទី៥ ក្នុងរយៈពេលមិនដល់ ៤ឆ្នាំនោះឡើយ ខណៈអតីតនាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមវិលត្រឡប់ មកកាន់អំណាចឡើងវិញ។
ការបោះឆ្នោតថ្មីចុងក្រោយគេខាងលើ ធ្វើឡើងបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះ ដឹកនាំដោយនាយករដ្ឋមន្រ្តីចាំផ្ទះ គឺលោក Yair Lapid ដែលបានទម្លាក់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីតំណែងនៅឆ្នាំ២០២១ ក្រោយការកាន់អំណាចសរុប៥អាណត្តិ និងមានរយៈពេល១២ឆ្នាំ ប៉ុន្តែទីបំផុតលោក ឡាពីដ នៅតែមិនអាចនាំមកនូវស្ថិរភាពនយោបាយបាន។ ដោយឡែក លោក ណេតាន់យ៉ាហ៊ូ ឯណោះ ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសពុករលួយផងដែរ។
សម្រាប់លោក ឡាពីដ គឺលោកមានគោលដៅ ចង់នៅបន្តកាន់អំណាចដដែល ខណៈបើតាមលទ្ធផលស្ទង់មតិ គណបក្ស Yesh Atid របស់លោក ហាក់នៅក្រោយគណបក្ស លីឃូដ (Likud) របស់លោក ណេតាន់យ៉ាហ៊ូ បន្តិច។ ទោះយ៉ាងណា នរណាក៏ដោយដែលទទួលបាន សិទ្ធិបង្កើតរដ្ឋាភិបាល គឺនឹងនៅត្រូវការការគាំទ្រពីគណបក្សតូចៗ ដើម្បីមានឱកាសក្តោបក្តាប់អាសនៈចំនួន៦១ នៅក្នុងសភា ដែលចាំបាច់សម្រាប់សំឡេងភាគច្រើន។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលនាថ្ងៃអង្គារនេះ គឺស្របពេលដែលអំពើហិង្សាត្រូវគេសង្កេតឃើញ មានការកើនឡើងខ្លាំងនៅ ភាគខាងកើតទីក្រុងហ្សេរុយសាឡឹម (Jerusalem) និងតំបន់វែសបេង (West Bank)។ កាលពីក្នុងខែតុលាកន្លងទៅនេះ ជនជាតិប៉ាឡេស្ទីន យ៉ាងតិច២៩នាក់ និងជនជាតិអ៉ីស្រាអែល៣នាក់ បានបាត់បង់ជីវិតក្នុងតំបន់ទាំងពីរ៕

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print