ដកហូតទំនិញខូចគុណភាពចំនួន ១០គីឡូក្រាម និងឆែកឆេរឃ្លាំងស្ដុកទំនិញមិនមានអនុលោមភាពចំនួន ២ទីតាំង

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ​បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​០១ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ​ បានត្រួតពិនិត្យទំនិញនៅតាមទីផ្សារស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ​ កាលពីថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ​។ សកម្មភាពនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកទំនិញមិនមានអនុលោមភាពដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាពលរដ្ឋមិនមានស្ថេរភាពនៅក្នងសហគមន៍។ តាមលទ្ធផលត្រួតពិនិត្យគឺមានទំនិញខូចគុណភាពចំនួន ១០គីឡូក្រាមដែលមន្រ្តីជំនាញដកហូតបាន និងពិន័យទៅតាមនីតិវិធី។

ក្នុងថ្ងៃដដែលនេះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាបានចុះស្រាវជ្រាវ និងឆែកឆេរឃ្លាំងស្កុកនិងចែកចាយគ្រឿងអគ្គីសនីចំនួន ២ទីតាំង ដោយសង្ស័យថាមិនមានអនុលោមភាពទៅតាមបទប្បញ្ញតិ្តដែលមានចែង។ ជាលទ្ធផលមន្រ្តីជំនាញបានពិន័យអន្តរការណ៍ក្រោយរកឃើញថាមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមាន។

...

សូមជម្រាបជូនថា​ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ និងអនុវត្តច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print