ភ្នំពេញ : លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភនូវអាវរងារចំនួន ៥,៦៧៣អាវ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងតែប្រកៀកស្មារគ្នាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ នៅតាមខ្សែបន្ទាត់ព្រំដែន។
តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភនូវអាវរងារចំនួន ៥,៦៧៣អាវ ដល់កងកម្លាំង នគរបាលការពារព្រំដែនគោក-ទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងតែប្រកៀកស្មារគ្នាយ៉ាងជិត ស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅតាមខ្សែ បន្ទាត់ព្រំដែន។
ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងនគរបាលជាតិ ពិសេសក្នុងរដូវរងារនាពេលខាងមុខ ហើយក៏ជាការលើកទឹកចិត្តដល់ កងកម្លាំងជួរមុខក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និង ការពារបូរណភាពទឹកដីផងដែរ។
ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍ និងសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ៕
ដោយ : សិលា