លួច​ម៉ូតូ​បានសម្រេច​ពីខេត្ត​ព្រះសីហនុ​ រួចព្យាយាមជិះគេចខ្លួនចូលទឹកដីខេត្តតាកែវ​ ទៅមុខលែងរួចចុងក្រោយ​យកម៉ូតូប្លុងចោល​

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ជនសង្ស័យ​ម្នាក់​ បានធ្វេី​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ពីខេត្តព្រះសីហនុ​ បានសម្រេច​ហើយ​ព្យាយាម​ជិះរត់គេចខ្លួន​ ប៉ុន្តែ​ដោយសារ​ម៉ូតូ​ជនរងគ្រោះ​មានភ្ជាប់​ប្រព័ន្ធ​GPS​ ទេីប​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ ដេញតាមប្រមាញ់រហូត​ធ្វើ​ឱ្យជនសង្ស័យភ័យខ្លាចរត់មិនរួចក៏យកម៉ូតូទៅ​ប្លុង​ចោល​ ហើយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ករណីលួចម៉ូតូ​ខាងលេីនេះ​ បានកេីតឡេីងនៅវេលាម៉ោង ០៨​ និង៣០នាទីព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ស្ថិតនៅខេត្តព្រះសីហនុ ម៉ូតូជនរងគ្រោះម៉ាក​ហុងដាឌ្រីម​ C125 ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1K-9077។

នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង ធ្វើការប្រមាញ់មុខសញ្ញាលួចម៉ូតូភិន ភាគខាងលើ លុះមកដល់ចំនុចខាងត្បូងផ្សារប៉ាង្គសី ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ដោយមានការសង្ស័យបុរសម្នាក់ បើកបរម៉ូតូដូចភិនភាគម៉ូតូបាត់ តែពាក់ស្លាកលេខផ្សេង ភ្នំពេញ1JM-2252 សមត្ថកិច្ចឃាត់សួរនាំ ស្រាប់តែជន សង្ស័យជិះគេចខ្លួន រួចយកម៉ូតូទៅប្លុងចោលមុខម៉ុងខ្មោចហើយគេចខ្លួនបាត់ ។ 

ក្រោយសមត្ថកិច្ចរកឃើញ ទើបដឹងថាម៉ូតូនេះ ជាម៉ូតូដែលលួចកាច់ ក ពីខេត្តព្រះ សីហនុពិតប្រាកដមែន។​ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ហានៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជានៃអធិការដ្ឋានស្រុក ត្រាំកក់នៅម៉ោង ១២​និង៤៥នាទីរសៀល​ថ្ងៃ​ដដែល​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print