ក្រសួង​បរិស្ថាន​៖​ ខ្ទឹមសន្លឹកឬ ខ្ទឹមសណ្តែក​ គឺជាឱសថ ព្យាបាលគ្រុនក្តៅ ឈឺក្បាល និងផ្តាសាយ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ខ្ទឹមសន្លឹកឬ ខ្ទឹមសណ្តែក(spring onion or green onion)​ កម្ពស់៤០-៥០ស.ម មើមពណ៌ស ទោលឬច្រើនផ្តុំហើយរីកកំប៉ោង មានរាងមូលវែង(cylindric) មានអង្កត់ផ្ចឹត១-៣ស.ម ជាគល់ស្លឹក។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ស្លឹកវែង៣០-៤០ស.ម ប្រហោងក្នុងរាងដូចបំពង់ដុះលូតលាស់ជាកញ្ចុំ។ គោលទម្រកជាកញ្ចុំផ្កា(scape) ជាបំពង់ប្រហោងក្នុងហើយវែងស្មើនឹងស្លឹក មានប្រវែង ៣០-៥០ស.ម។ ផ្កាសផ្តុំជាកញ្ចុំរាងមូល(umbel globose) នៅចុងគោលទម្រ។ ត្របកផ្កា៣ ស្រទាប់ផ្កា៣ ដូចគ្នាពណ៌ស កេសរឈ្មោល៦ មានទងពណ៌សវែងជាងបរិិបុប្ផាពីរដង ហើយលេចចេញក្រៅផ្កា ប្លោកលម្អងផ្កា៦ពណ៌លឿង កេសរញីមានក្រពេញនៅផ្នែកក្រោមហើយមានក(style) វែងស្មើនឹងកេសរឈ្មោលមានចុង(stigma) ជាដុំមូលពណ៌បៃតង ផ្នែកផ្លែមានអង្កត់ផ្ចិត ៥ម.ម។ គ្រាប់តូចៗរាងមូល ឬរាងជាជ្រុង ៣-៤x ០,២ម.ម មានច្រើនហើយពណ៌ខ្មៅ។

...

សូមជម្រាបដែរថា​ រុក្ខជាតិនេះរស់បាន១-២ឆ្នាំ ដាំដោយមើមនៅកម្ពុជា ដែរដុះនៅតំបន់ត្រជាក់ និងក្តៅបង្គួរ។​ ចំពោះការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ស្លឹក និងមើមសម្រាប់សម្ល ស៊ុប ស្ងោរ និងឆា។ល។
_ ឱសថ ព្យាបាលគ្រុនក្តៅ ឈឺក្បាល និងផ្តាសាយ។ល៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print