កីឡាការិនី Ons Jabeur ដែលជាកីឡាវាយតឺន្នីសលំដាប់ទី២របស់ទុយនីស៊ីបានចាញ់ក្នុងការប្រកួតដំបូងរបស់នាងក្នុងព្រឹត្តិការណ៍WTA Finals ខណៈដែលកីឡាការិនី Aryna Sabalenka បានវាយបកដើម្បីឈ្នះនៅរាត្រីបើកឆាកនៃព្រឹត្តិការណ៍បញ្ចប់រដូវកាល។
កីឡាការិនី Jabeur ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅ Wimbledon និង US Open បានបរាជ័យក្នុងលទ្ធផល 3-6 7-6 (7-5) 7-5 ក្រោមថ្វីដៃកីឡាការិនីលេខ៧បេឡារូស Sabalenka ។
កីឡាការិនីលំដាប់ទី៥របស់ក្រិច Maria Sakkari បានបើកការប្រកួតឯកត្តជន ដែលបង្ហាញពីកីឡាការិនីល្អបំផុតប្រចាំឆ្នាំចំនួន៨ដោយបានផ្តួលកីឡាការិនី Jessica Pegula។ Sakkari ឈ្នះក្នុងលទ្ធផល 7-6 (7-6) 7-6 (7-4) ទល់នឹងកីឡាករអាមេរិកលំដាប់ទី៣នៅរដ្ឋតិចសាស់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលឃើញក្រុមកំពូលទាំង៨នៃឆ្នាំ២០២២លេងជាគូកំពុងប្រព្រឹត្តទៅនៅទីក្រុង Fort Worth ក្នុងឆ្នាំនេះហើយមានហ្វូងមនុស្សយ៉ាងច្រើនកុះករនៅថ្ងៃបើកឆាកនៃការប្រកួត។
កីឡាការិនី Iga Swiatek លេខមួយពិភពលោករបស់ប៉ូឡូញ និង Coco Gauff ជនជាតិអាមេរិកអាយុ១៨ឆ្នាំលេងក្នុងវិញ្ញាសាឯកត្តជនកាលពីថ្ងៃអង្គារដោយបើកការប្រជែងរបស់ពួកគេសម្រាប់ពានរង្វាន់ជាមួយកីឡាការិនីទី៨របស់រុស្ស៊ី Daria Kasatkina និង Carolina Garcia របស់បារាំង ។
កម្មវិធី WTA បានផ្លាស់ប្តូរព្រឹត្តិការណ៍នេះពីទីក្រុង Shenzhen ដែលជាម្ចាស់ផ្ទះ ក្នុងប្រទេសចិន សម្រាប់ឆ្នាំទី២ជាប់ៗគ្នា។
កាល ពី ខែ ធ្នូ ឆ្នាំ មុនស្ថាប័ន គ្រប់គ្រងកីឡាវាយតឺន្នីស នារី បាន ប្រកាស ផ្អាក រាល់ ការ ប្រកួត ទាំង អស់ ក្នុង ប្រទេស ចិន ចំពេល មាន ការ ព្រួយ បារម្ភ ចំពោះ កីឡាការិនីវាយតឺន្នីស ចិន Peng Shuai ផងដែរ។ កីឡាការិនីវ័យ៣៦ឆ្នាំរូបនេះបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈអស់រយៈពេល៣សប្តាហ៍បន្ទាប់ពីការចោទប្រកាន់មន្ត្រីកំពូលរបស់ចិនពីបទរំលោភផ្លូវភេទ ៕ (រូបភាព ៖ BBC Sport)