កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យម្នាក់​រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖  ជនសង្ស័យ
ម្នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យទី០២ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ មុនពេលបង្រ្កាបករណីនេះ នៅយប់វេលាម៉ោង០០និង៣០នាទីថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ កម្លាំងមូលដ្ឋានរបស់លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យម្នាក់​ ឈ្មោះ ង៉ែត ឧត្តម នឹងធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់កិប ទម្ងន់១១,៦៨ក្រាម,​ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០៥គ្រាប់ ទម្ងន់២,២៦ក្រាម,​ ម្សៅម៉ត់កញ្ចប់ពណ៌ក្រហម(រូបសេះ)ចំនួន០២កញ្ចប់ ទម្ងន់៣៦,៣៦ក្រាម,​ ម្សៅម៉ត់កញ្ចប់ពណ៌ខៀវ(រូបផ្លែទំពាំងបាយជូរ)ចំនួន ០៣កញ្ចប់ ទម្ងន់២២,៥៧ក្រាម,​ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 12pro.max ពណ៌ប្រផេះ។
លោករវសេនីយ៍ត្រី​​ នួន​ នីណារ៉ូ​  មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា​ ជនសង្ស័យ​ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ​ មានទីកន្លែងកំណើតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បច្ចុប្បន្ន រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារ​ភាពថា​ ខ្លួនគេពិតជាបានទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន ដោយផ្អែកលេីវត្ថុតាង និងចម្លើយសារភាពទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យដើម្បីចាត់ការបន្ត៕ ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print