ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បួនដងហើយ នៅកន្លែងដដែលៗព្រោះមន្ត្រីជំនាញ មិនបានបំពាក់ស្លាកសញ្ញា ឲ្យបានត្រឹមត្រូវនៅផ្លូវបំបែកប្រសព្វជាបួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង គួរឲ្យរន្ធត់រវាងរថយន្តវេអង និងរថយន្តលុចស៉ីសបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក តែហេតុនេះមិនបានបង្កឲ្យមនុស្សណាម្នាក់ រងរបួសស្រាលនិងធ្ងន់ឡើយ ក្រោយឃើញហេតុការណ៍មិនស្រួល តៃរថយន្តធុនធំបើកទ្វាររថយន្តដាក់ព្រូច។ ហេតុគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧,០០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក.ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកជាបួន ឬហៅថាផ្លូវប្រសព្វគ្នា ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

នេះបើតាមអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុខាងលើ រថយន្តប្រភេទវេអង (V1) ពណ៌ក្រហមពាក់ស្លាកលេខក្បាលរថយន្ត ភ្នំពេញ.3C.3702, ស្លាកលេខរ៉ឺម៉ក.ភ្នំពេញ.4A.1393. បើកបរពីលិចទៅកើត ប្រសព្វគ្នាជាមួយរថយន្តលុចស៉ីស ពណ៌ខ្មៅពាក់ស្លាកលេខ.ភ្នំពេញ.2S.0016 បើកបរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ធ្វើឲ្យរថយន្តលុចស៉ីស បុករថយន្តវេអង ចំកង់ក្បាលរ៉ីម៉ករថយន្តវេអង ធ្វើឲ្យរថយន្តលុចស៉ីសរងការខូចខាតផ្នែកក្បាលរថយន្តទាំងស្រុង។ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ឬស្រាលឡើយ ក្រោយកើតហេតុតៃកុងរថយន្តវេអង បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល មុនពេលនគបាលចរាចរណ៍ ផ្លូវគោកមកដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានមកដល់ចំណុចកើតហេតុខាងលើ។ បានសន្និដ្ឋានទៅលើហេតុការណ៍នេះថា: បណ្តាលមកពីអ្នកបើកបរ មិនបានគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរលើផ្លូវសាធារណៈ អ្នកបើកបរមកដល់ចំណុចផ្លូវប្រសព្វ។ ដោយមិនបានមើលស្លាកសញ្ញាឲ្យបានត្រឹមត្រូវ និងមិនបានបន្ថយល្បឿនក្នុងការបើកបរ ពេលឃើញអ្នកផ្សេងបើកបរនៅចំពោះមុខ និងមិនបានផ្តល់សិទ្ធិអត្តិភាព ផ្លូវទីប្រជុំជន ឬផ្លូវអត្តិភាព ទើបបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

បច្ចុប្បន្នរថយន្តបង្កទាំងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ អូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីរងចាំម្ចាស់រថយន្តទាំងពីរចូលខ្លួនមកដោះស្រាយ ទៅតាមនិតិវិធីច្បាប់។ សូមរំលឹកថា:នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ លើកទី៤ហើយ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់  ពីរករណីរវាងម៉ូតូបុកជាមួយរថយន្ត ពីរករណីផ្សេងទៀតរវាងរថយន្តវេអង បុកជាមួយរថយន្តធុនតូច តែមិនបង្កឲ្យមនុស្សគ្រោះថ្នាក់ឡើយ។ សូមបញ្ជាក់ថា: ប្រជាពលរដ្ឋបានលើកឡើងថា: ហេតុដែលឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងលើនេះ បណ្តាលមកពីរពុំទាន់មាស្លាកសញ្ញាត្រឹមត្រូវ នៅចំណុចផ្លូវប្រសព្វ ផ្លូវកែង ផ្លូវកោង និងផ្លូវទាល់ គួរតែដាក់ស្លាកសញ្ញា ឲ្យឆ្ងាយបន្តិចងាយស្រួលអ្នកបើកបរ មានការប្រុងប្រយ័ត្នជាមុន ទើបមិនប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងចាញឹកញាប់៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print