សេចក្តីណែនាំ អំពីជនបរទេស ដែលអាចឆ្លៀតចូលក្នុង សន្និបាតមហាជន

ចែករំលែក៖

ភ្នំពេញ : សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បាបចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា,
ខ្ញុំសូមជម្រាបជូន លោកអភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាង ប្រជាជនមូលដ្ឋាន ប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០នាទី រហូតដល់ម៉ោង១៦:៣០នាទី ដែល មានអ្នកចូលរួមប្រមាណ៩០០នាក់ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។ ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីសម្របសម្រួលបញ្ចូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយនេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុង កំណត់ហេតុនៃកិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់។

អាស្រ័យហេតុនេះ សូម ឯកឧត្តមអភិបាល ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព។ សូម លោកទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print