ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min នឹង ទទួល ការ វះ កាត់ មុន ការ ប្រកួត World Cup

ចែករំលែក៖

ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមការប្រកួត World Cup របស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min អាចនឹងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលកីឡាកររូបនេះនឹងទទួលការវះកាត់លើការបាក់ឆ្អឹងផ្ទៃមុខ។

Son មានវ័យ៣០ឆ្នាំបានរងរបួសពាក់កណ្តាលតង់ទី១នៃការប្រកួត Champions League របស់ក្រុម Tottenham នៅទឹកដីក្រុមMarseille បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកីឡាករ Chancel Mbemba គាត់ តម្រូវ ឱ្យ មាន ការ ព្យាបាល យ៉ាង យូរ នៅ លើទីលាន មុន ពេល ត្រូវ បាន គេ ប្តូរ ចេញ ហើយ ដើរចូលទៅក្នុងផ្លូវក្រោមដី។

 ក្លិប Tottenham បានប្រកាសនៅលើគេហទំព័ររបស់ពួកគេថាយើងអាចបញ្ជាក់បានថា Heung-Min Son នឹងធ្វើការវះកាត់ដើម្បីរក្សាលំនឹងការបាក់ឆ្អឹងជុំវិញភ្នែកខាងឆ្វេងរបស់គាត់។ បន្ទាប់ពីការវះកាត់ Son នឹងចាប់ផ្តើមការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់យើង ហើយយើងនឹងធ្វើបច្ចុប្បន្នភាពអ្នកគាំទ្របន្ថែមទៀតនៅពេលកំណត់

ក្តីសង្ឃឹមរបស់កីឡាករជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ដែលចាប់ផ្តើមក្នុងរយៈពេលតិចជាង៣សប្តាហ៍បានធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងទៅលើ Son ដែលបានស៊ុតបញ្ចូលទី៣៥គ្រាប់ក្នុងការបង្ហាញខ្លួន១០៤លើកសម្រាប់ប្រទេសរបស់គាត់។

 ក្លិប Tottenham មិនបានបញ្ជាក់ថា រយៈពេលប៉ុន្មានដែល Son ទំនងជាត្រូវសម្រាកព្យាបាល ប៉ុន្តែរបួសរបស់គាត់គឺជាបញ្ហាដ៏ធំមួយចំពោះក្រុមចំណាត់ថ្នាក់លេខ៣របស់លោក Antonio Conte ដែលនឹងត្រូវជួបក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ក្រុមក៏បានបាត់ខ្សែប្រយុទ្ធ Richarlison និងខ្សែបម្រើស្លាប Dejan Kulusevski រួចទៅហើយដែរ។

 គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី ស្ថិតក្នុងពូល H ជាមួយព័រទុយហ្គាល់, ហ្គាណា និងអ៊ុយរ៉ាហ្គាយក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅតាកាឆ្នាំនេះ (រូបភាព Reuters/CNA/BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print