ខេត្តបាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ) ចំនួន ០៣ទីតាំង នៅក្នុងក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១២នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង៣ និង៥៥នាទីរសៀលថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញនេះ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លើការងារបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបធ្វើការបង្ក្រាបចំនួន ០៣ទីតាំង៖
ទីតាំងទី១ ត្រង់ចំណុចតូបជួលយីហោ ខេ អេហ្វ ប៊ី ស្ថិតនៅក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្ស ០១នាក់ឈ្មោះ ស័ក្ក សុធី ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទីតាំងទី២ ត្រង់ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្ស ០១នាក់ឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទីតាំងទី៣ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនបានមនុស្ស ១០នាក់ ០១.ឈ្មោះ សុខ សាយ័ន្ត ហៅ កូនមាន់ ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ០២.ឈ្មោះ ទឹម ស៊ីបូរ៉ា ហៅ រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង។ ០៣.ឈ្មោះ ប៉ែន ផានិត ហៅ ឌួង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ០៤.ឈ្មោះ កែវ ប្រណិត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ០៥.ឈ្មោះ អ៉ឹម សម្បត្តិ ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំ សំរោងក្នុង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង។ ០៦.ឈ្មោះ ហេង សុវឌ្ឍនា ហៅ ចិន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ០៧.ឈ្មោះ តាំង សុភាព ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ០៨.ឈ្មោះ ផល ផាន់ណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។០៩.ឈ្មោះ ម៉ាន់ សុម៉ាលី ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង១០.ឈ្មោះ ថង ឆៃយ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០៤គ្រឿង ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ ដោយ៖សហការី